(ភ្នំពេញ)៖ ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧ ឬហៅម្យ៉ាងទៀតថា ច្បាប់ថវិកាជាតិឆ្នាំ២០១៧ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ឡាយព្រះហត្ថលេខា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ និងត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ផ្សព្វផ្សាយជាសាធារណៈផងដែរ។
ច្បាប់ថវិកាជាតិឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវចំណាយថវិកាជាតិចំនួន ២០ ១៨៤ ៤៥៧លានរៀល ដែលស្មើនឹងប្រមាណជាង៥ពាន់លានដុល្លារ។ តើក្នុងថវិកាជាតិទាំងអស់នេះ ក្រសួង-ស្ថាប័នរដ្ឋណាខ្លះ ដែលត្រូវចំណាយច្រើនជាងគេ៕
ខាងក្រោមនេះ គឺជាតារាងនៃការចំណាយ របស់រាជរដ្ឋាភិបាល សម្រាប់ក្រសួងស្ថាប័នទាំងអស់៖