Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ាណែត៖ «រាជរដ្ឋាភិបាល បានជួយជំរុញការចរចា រវាងសហជីព និងក្រុមហ៊ុន ដើម្បីលើកកម្ពស់ជីវភាពកម្មករ»

20-01-2017 17:38

(កណ្តាល)៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានជួយជំរុញលើការចរចា រវាងសហជីព និងនិយោជក ក្រុមហ៊ុន ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ក្រុមកម្មករ-កម្មការិនី នៅក្នុងវិស័យកាត់ដេរ ហើយរាជរដ្ឋាភិបាលជួយបន្ថែមលើលទ្ធផលដំបូង។

លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ទៅកាន់ បងប្អូន ប្រជាពលរដ្ឋ លោកតា លោកយាយ សិស្សានុសិស្ស នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់សមិទ្ធិផល នានាដែលកសាងឡើងក្នុង វត្តមជ្ឍឹមសរារាម(ហៅវត្តជ្រឹង) ស្ថិតនៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

លោក ហ៊ុន ម៉ាណែត បន្តទៀតថា ដូចដែលបងប្អូនប្រជាជាពលរដ្ឋ បានដឹងហើយថា ក្នុងសម័យប៉ុលពត សាសនាព្រះពុទ្ធ របស់យើងត្រូវបំភ្លិចបំផ្លាញ ស្ទើរទាំងស្រុង តែដោយមានការខិតខំប្រឹងប្រែងតស៊ូ របស់ថ្នាក់ដឹក ទើបធ្វើឲ្យប្រទេសជាតិរបស់ យើងទទួលភាពជោគជ័យ អភិវឌ្ឍន៍ និងរីកចំរើន រហូតមកដល់សព្វថ្ងៃ។ ជាពិសេស រាជារដ្ឋាភិបាលកំពុងខំតខំប្រឹងប្រែងអភិវឌ្ឍន៍ លើគ្រប់វិស័យ មិនត្រឹមតែវិស័យព្រះពុទ្ធសាសនានោះទេ វិស័យដ៏ទៃទៀតមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន និងមន្ទីពេទ្យជាដើម។

ជាមួយគ្នានេះលោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានជួយសំរួលឲ្យមានការបញ្ចុះតម្លៃភ្លើង និងឲ្យគោលការណ៍ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធបញ្ចុះទម្លៃទឹក ដើម្បីជួយជំរុញ និងលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។

លោក ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណដល់ បងប្អូនជាសប្បុរសជន ដែលបានចំណាយធនធាន ផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែក ក្នុងការកសាង នូវសមិទ្ធិផលនានា ក្នុងវត្តមជ្ឍឹមសរារាមហៅវត្តជ្រឹង និង សូមអបអរសាទរ នូវសមិទ្ធិផលថ្មីៗ ដែលបានកសាងឡើងក្នុងវត្តមជ្ឍឹមសរារាម(ហៅវត្តជ្រឹង) ទុកជាសម្បត្តិរដ្ឋ និងសម្រាប់បម្រើដល់ពុទ្ធបរិស័ទ គ្រប់រូប ហើយសម្រាប់មនុស្សជំនាន់ក្រោយ៕