(ភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែមករានេះ ស្ថានីយ៍ទូរទស្សន៍នាគព័ន្ឋ សហការជាមួយសាកលវិទ្យាល័យអន្តរជាតិ IU និងគាំទ្រដោយសហភាពសហព័ន្ឋអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) និង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំកម្មវិធីលើកកម្ពស់ ការផ្សព្វផ្សាយក្រោមប្រធានបទ «យុវជន និងព័ត៌មាន»។
លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន ស.ស.ស.ក ដែលអញ្ជើញជាវាគ្មិន បានផ្តល់ការណែនាំទាក់ទងនឹងវិស័យព័ត៌មានដល់និស្សិត IU ប្រមាណ២៥០នាក់ ដែលបានចូលរួមស្តាប់បឋកថានេះ។
លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា ក្នុងនាមយើងជានិសិ្សត សូមប្អូនៗអាចសៀវភៅឲ្យបានច្រើន ពីព្រោះយើងត្រូវការចំណេះដឹងទូទៅឲ្យបានច្រើន មិនត្រូវការព័ត៌មានបែបស៊ីអារម្មណ៍នោះ ប្អូនៗត្រូវខិតខំរៀនសូត្រ ច្រើនជាងមើល Facebook ។ យើងត្រូវផ្ចង់អារម្មណ៍លើជំនាញរបស់យើងដូចជា ជំនាញពេទ្យ ឬភាសាអង់គ្លេស ឱកាសនៅនឹងមុខយើងច្រើនណាស់ កុំរវល់នឹងសង្គម ដែលវាឲ្យរឿងយើងចម្រុះ ហើយពិបាកចាប់យកមួយណាពិតប្រាកដ៕