(ភ្នំពេញ)៖ BBQ Chicken Cambodia បានរកឃើញអ្នកឈ្នះរង្វាន់ធំចំនួន២រូប ដើម្បីធ្វើដំណើរកំសាន្ដទៅកាន់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ចំនួន៥យប់ និង៦ថ្ងៃហើយ។
អតិថិជន២រូប ដែលឈ្នះរង្វាន់នោះគឺទី១ ឈ្មោះ ឡាយ ម៉េង ហួត ដែលបានមកញុំាអាហារ នៅក្នុងហាង ប៊ីប៊ីឃ្យូ ឈីកខិន សាខាកម្ពុជាក្រោម និងអ្នកឈ្នះទី២ ឈ្មោះ ម៉ុន ផល អាណុច ដែលបានមកញុំាអាហារនៅក្នុងហាង ប៊ីប៊ីឃ្យូ ឈីកខិន សាខាកម្ពុជាក្រោម។
BBQ Chicken Cambodia បង្កើតកម្មវិធីចាប់រង្វាន់នេះឡើង គឺដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែនិយមចូលចិត្ត មកញុំាអាហារនៅគ្រប់សាខា ទាំងអស់របស់ ប៊ីប៊ីឃ្យូ ឈីកខិន កម្ពុជា។
នៅក្នុងកម្មវិធីផងដែរ ក៏មានការផ្សាយផ្ទាល់លើទំព័របណ្តាញសង្គមហ្វេសប៊ុក របស់ BBQ Chicken Cambodia ដើម្បីបង្ហាញពីភាព សុក្រិត យុតិធម៍ ដល់អតិថិជនទាំងអស់។ ក្នុងនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី ក្រុមរាំ Elastic និង ក្រុមរាំ OMG ដែលកំពុងតែពេញនិយម និងការលេងហ្គេមកំសាន្តជាមួយអតិថិជនដើម្បីធ្វើឲ្យកម្មវិធីនេះ កាន់តែមានភាពសប្បាយ រីករាយទ្វេឡើង។
គួររំលឹកផងដែរថា ដោយសារតែមានការគាំទ្រពីអតិថិជន BBQ Chicken Cambodia បានពង្រីកសាខារបស់ខ្លួនរហូតដល់៤ សាខា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប រួមមាន សាខាបឹងកេងកង សាខាផ្លូវកម្ពុជាក្រោម សាខាផ្សារទំនើបសូរិយា និង សាខាអង្គរត្រេដសេនធ័រ ខេត្តសៀមរាប។
លើសពីនេះទៀត BBQ Chicken Cambodia ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ដេរីឃ្វីន (Dairy Queen) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)៕