Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋច្រើននាក់នាំគ្នា កាន់រូបថតសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តវ៉ាឲ្យសង្កាត់អូរចារ ប្រគល់ដី១កន្លែងទៅឲ្យរដ្ឋវិញ ក្រោយកាត់ដីនេះ ទៅជាកម្មសិទ្ធិឯកជន

20-01-2017 11:36

(បាត់ដំបង)៖ ប្រជាពលរដ្ឋជាង៦០នាក់ បានលើកគ្នាមកតវ៉ា ដោយកាន់រូបថតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយឲ្យចៅសង្កាត់អូរចារ ក្រុងបាត់ដំបង និងស្ថាប័ន តុលារការ ប្រគល់ដីអតីតសាលាមតេយ្យមួយកន្លែង មកជាទ្រព្យសម្បតិ្តរដ្ឋវិញ ហើយតុលាការចេញសាលក្រមកាត់ដីនេះឲ្យទៅ បុគ្គលឯកជន ឈ្មោះ «សៅ ប៊ុនទិត្យ»

ការលើកគ្នាមកតវ៉ានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចមុខសាលាសង្កាត់អូរចារ ស្ថិតក្នុងក្រុមទី១៥ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ក្រៅពីកម្មវត្ថុខាងលើនេះ នៅមានកម្មវត្ថុផ្សេងទៀតដូចជា ទី១៖សុំឲ្យអាជ្ញាធរសង្កាត់ ក្រុង អន្តរាគម រក្សាដីសាលាមតេយ្យនេះ ប្រើប្រាស់ជាសាធារណៈវិញ, ទី២៖ទាមទារដី ខាងលើទុកជាសម្បត្តិរដ្ឋ ដែលតុលាការទើបនិងចេញ សាលដីកាបង្គាប់ឲ្យដីនេះ ទៅជាដីកម្មសិទ្ធិ «លោក សៅ ប៊ុនទិត្យ»   រស់នៅក្រុម១៥ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី៣៖ សុំឲ្យតុលាចេញសាលដីការប្រគល់ដីនេះ ទៅឲ្យសាលាកម្មសិទ្ធឯកជនរបស់វិញ និងផ្អាកការសាងសង់របស់ «លោក សៅ ប៊ុទិត្យ» ជាបន្ទាន់។

បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការដោះស្រាយតាមនីតិវិធី នៅសាលាសង្កាត់អូរចារនៅឡើយ គេពុំទាន់ដឹងលទ្ធផលការសម្រេច អ្វីមួយនៅឡើយនោះទេ៕