អភិបាលខេត្តកំពង់ឆ្នាំង ចាត់មន្ដ្រីជំនាញយកក្មេង២នាក់ នៅឃុំជើងគ្រាវ ស្រុករលាប្អៀរ ទៅចិញ្ចឹមនៅមណ្ឌលកុមារកំព្រាខេត្ត និងឲ្យសិក្សារៀនសូត្រ
20-01-2017 09:08
(កំពង់ឆ្នាំង)៖ លោក ឈួរ ចន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចាត់ឲ្យមន្ដ្រីជំនាញយកក្មេង២នាក់បងប្អូន ដែលកំព្រាឪពុក ហើយម្ដាយទៅធ្វើការនៅប្រទេសថៃ ដោយរស់នៅជាមួយដូនចាស់ក្រលំបាក នៅភូមិទឹកចេញ ឃុំជើងគ្រាងវ ស្រុករលាប្អៀរ យកទៅចិញ្ចឹមនៅមណ្ឌលកុមារកំព្រាខេត្ត ដើម្បីទទួលបានការថែទាំងគ្រប់យ៉ាង ពិសេសឲ្យក្មេងទាំង២នេះ បានសិក្សារៀនសូត្រ។
តាមលិខិតរបស់ អ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ បញ្ជាក់ថា «លោកអភិបាលខេត្ត មិនអាចរក្សាទុកក្មេងទាំង២នោះ ឲ្យរស់នៅក្នុងស្ថានភាពដូចបច្ចុប្បន្ននោះទេ បើទោះបីមានសប្បុរសជនផ្ដល់អំណោយមួយចំនួនក៏ដោយ ជូនកាលអំណោយទាំងនេះ អាចដល់កុមារតិចតួចប៉ុណ្ណោះក៏ថាបាន»។
ជាមួយគ្នានោះ អ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បើទោះបីអភិបាលខេត្ត ចាត់ឲ្យមន្ដ្រីជំនាញទៅយកក្មេងនោះក៏ ប៉ុន្ដែដូនចាស់ដែលមើលថែក្មេងនោះនិយាយថា «ចាំគិតសិន»។
ខាងក្រោមនេះ ជាលិខិតរបស់សាលាខេត្តកំពង់ឆ្នាំង ដែលមានខ្លឹមសារទាំងស្រុង៖