(មូស្គូ)៖ សារព័ត៌មានរុស្ស៊ីដ៏ល្បី Russian Today (RT) បានចេញផ្សាយមុននេះបន្តិចនាយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះថា Facebook បានអនុញ្ញាតឲ្យ Facebook Page របស់សារព័ត៌មានរបស់ខ្លួនអាចបង្ហោះអ្វីៗទាំងអស់និងដំណើរការឡើងវិញជាធម្មតា បន្ទាប់ពីបានបិទអស់ជាង២០ម៉ោង។
Facebook Page ដែលមានចំនួនជាង៤លាន Likes របស់សារព័ត៌មាន RT នៅពេលនេះអាចបង្ហោះរូបភាព វីដេអូ ការចែករំលែកព័ត៌មានបន្ត (Share) និងការផ្សាយបន្តផ្ទាល់នៅលើទំព័រ (Live)។
សូមជំរាបថា ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook បានប្រើធម៌ក្តៅបិទជាបណ្ដោះអាសន្ន (Block) មិនឱ្យខ្លួនបង្ហោះរូបភាព វីដេអូ ការចែករំលែកព័ត៌មានបន្ត(Share) និងការផ្សាយបន្តផ្ទាល់នៅលើទំព័រ (Page Facebook) រហូតដល់ថ្ងៃសៅរ៍ទី២១ ខែមករា វេលាម៉ោង១០៖៥៥នាទីយប់ (ម៉ោងនៅ ក្នុងទីក្រុងម៉ូស្គូ) ហើយវាអាចនឹងត្រូវអូសបន្លាយ រហូតដល់ពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បញ្ចប់, ប៉ុន្តែនៅពេលនេះ Facebook បានបើកឲ្យដំណើរធម្មតាវិញហើយ៕