(សិង្ហបុរី)៖ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (Meeting of ASEAN Tourism Ministers) និងកិច្ចពិភាក្សា ជាមួយដៃគូសន្ទនាជាមួយ ACC, AJC, AKC Japan, UNWTO, WTTC, WORLD BANK, PATA, ASEANTA, ATRA បានបញ្ចប់ប្រកប ដោយជោគជ័យ។
ជាមួយនឹងការជំរុញការអនុវត្តស្តង់ដាទេសចរណ៍ទាំង៦កន្លងមក រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានអនុម័តស្តង់ដា MICE (Meeting Incentive Convention Exhibition) ពិសេសសំរាប់បន្ទប់ប្រជុំក្នុងសណ្ឋាគារ (Meeting room In Hotel Setting) និងគោលការណ៍ណែនាំសំរាប់រង្វាន់អាស៊ានលើ ផ្នែកទេសចរណ៍ប្រកបដោយនិរន្តរភាព (Guideline for ASEAN Sustainable Tourism Award)។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានចេញសេចក្តីប្រកាសរួមស្តីពី៖
១៖ ការអនុវត្តន៍ផែនការយុទ្ឋសាស្ត្រទេសចរណ៍ អាស៊ាន ២០១៦-២០២៥
២៖ ការគ្រោងរៀបចំប្រកាសរួមស្តីពីទេសចរណ៍តាមនាវា។
៣៖ យុទ្ឋនាការ ផ្សព្វផ្សាយឆ្នាំទស្សនាអាស៊ាន។
៤៖ ការអភិវឌ្ឍន៍ផលិតផល ទេសចរណ៍អាស៊ាន។
៥៖ គុណភាពទេសចរណ៍។
៦៖ ការពង្រឹងសមត្ថភាព និងការជំរុញបំលាស់ទីអ្នកជំនាញទេសចរណ៍អាស៊ាន។
ឆ្នាំ២០១៦ អាស៊ាន ទទួលបានទេសចរអន្តរជាតិចំនួន១១៦លាននាក់ ក្នុងកំណើន៦,៥% ក្នុងនោះការធ្វើដំណើរផ្ទៃក្នុងអាស៊ាន មាន៤៣% នៃទេសចរ អន្តរជាតិសរុប។ ហើយរំពឹងថា ឆ្នាំ២០១៧ អាស៊ាន នឹងទទលបានទេសចរអន្តរជាតិប្រមាណ១២១លាននាក់។
នៅថ្ងៃស្អែកនឹងបន្តកិច្ចប្រជុំសំរាប់រដ្ឋមន្ត្រីអាស៊ាន បូក៣ និងពិធីផ្តល់រង្វាន់ដល់សហគមន៍ទេសចរណ៍ និងផ្ទះស្នាក់អាស៊ាន៕