(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ បានអំពាវនាវជ្រើសរើសនិស្សិតកំពុងសិក្សាឯកទេសគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា ៣០០នាក់ ចូលរួមបង្កើតក្លិបសិក្សាមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា ដើម្បីបណ្ដុះបណ្ដាលបន្ថែមដល់សិស្សនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ។ ការបង្កើតក្លិបសិក្សាបន្ថែមនេះ ដើម្បីពង្រឹងសមត្ថភាពសិស្សនៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ឲ្យមានការយល់ដឹងលើមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្តកាន់តែខ្លាំងក្លាបន្ថែមទៀត។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា និស្សិតដែលចូលរួមបង្កើតក្លិបសិក្សានេះបានត្រូវតែ ជានិស្សិតដែលកំពុងសិក្សាជំនាញឯកទេសគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា នៅតាមគ្រឹះស្ថានឧត្តមសិក្សា, មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន, មានពេលវេលាទំនេរនៅថ្ងៃសៅរ៍ ឬ ថ្ងៃអាទិត្យ ឬ មានពេលាវេលាទំនេរនៅពេលល្ងាច ចាប់ពីថ្ងៃទីចន្ទ ដល់ថ្ងៃសុក្រ, មានឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែក និងវិភាគទាន ចំពោះទម្រង់វិស័យអប់រំ និងការពង្រឹងគុណភាព ប្រសិទ្ធភាពនៃការអប់រំ ការបណ្ដុះបណ្ដាល ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
សូមអានខ្លឹមសារលម្អិត នៃសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ៖