(ភ្នំពេញ)៖ ភោជនីយដ្ឋាន Emperors of china និង Dim Sum Emperors ដែលផ្ដល់ជូននូវអាហារឌឹមសាំ (Dim Sum) ជាច្រើនប្រភេទ មានអាហារកុម្ម៉ង់ បែបប្រពៃណីចិន, អាហារសម្រន់ និងអាហារប៊ូហ្វេ ដែលកំពុងនិយមពេញមួយថ្ងៃ បានប្រារព្ធកម្មវិធីអបអរឆ្នាំរកា ២០១៧នេះ ប្រកបដោយភាពទាក់ទាញយ៉ាងខ្លាំង ។
ក្នុងឱកាសអបអរសាទរឆ្នាំរកានោះ ភោជនីយដ្ឋានមួយនេះ ក៏បានរៀបចំនូវអាហារជួបជុំគ្នា តាមបែបប្រពៃណីចិនពិតៗ យ៉ាងឈ្ងុយឆ្ងាញ់ពិសា គ្រប់រសជាតិផងដែរ ដែលធ្វើឲ្យអ្នកចូលរួមសរសើរ ថាឈ្ងុយឆ្ងាញ់ពិសាគ្រប់ៗគ្នា ពិសេសនោះ គឺពេលបានភ្លក់រសជាតិយ៉ូហ្សាំង (Yusheng), ត្រីឆៅនាំសំណាងតែម្ដង។
Emperors of china បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ លោកអ្នកដែលអញ្ជើញមកទទួលទាន អាហារពេល្ងាចនៅក្នុងឱកាសឆ្នាំថ្មី នានិទាឃរដូវ ប្រកបដោយភាពប្រណិត ដែលតម្លៃបីផ្សេងៗគ្នា រួមមាន១៦៨ដុល្លារ, ២៨៨ដុល្លារ និង៣៨៨ដុល្លារ សម្រាប់មនុស្ស១០នាក់ ហើយការទទួលទានអាហាររបស់លោកអ្នក ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីចិន នឹងមិនពេលលេញទេ ប្រសិនបើលោកអ្នក មិនបានភ្លក់រសជាតិយ៉ូហ្សាំង (Yusheng), មុខម្ហូបត្រីឆៅនាំសំណាង ដែលមានទំហំធម្មតាតម្លៃ ៣៨ដុល្លារសម្រាប់មនុស្ស ៦-៨នាក់ និង៤៨ដុល្លារសម្រាប់មនុស្ស១០-១២នាក់។ ជាមួយគ្នានោះដែរក៏មានការប្រគំតន្ដ្រី បុរាណចិនផ្ទាល់សម្រាប់កំដរ អារម្មណ៍នៅរៀងរាល់ល្ងាចថ្ងៃសុក្រ និងសៅរ៍ខណៈពេលទទួលទានអាហារយ៉ាងឆ្ងាញ់ពិសា ក្នុងពេលប្រារព្ធកម្មវិធីនេះផងដែរ។
កាន់តែពិសេសនោះ នៅខែកុម្ភៈខាងមុខនេះ Emperors of china នៅសាខារាជធានីភ្នំពេញ នឹងនាំមកនូវមុខម្ហូបថ្មីៗ តម្លៃសមរម្យ និងមុខម្ហូបបែបប្រពៃណីចិន ជាមួយនឹងអាហារឌីមសាំប៊ូហេ្វពេលល្ងាច ក្នុងតម្លៃ៨.៩០ដុល្លារ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្ររីឯក្នុងសាខាភោជនីដ្ឋាន Emperors of china king's Road Angkor ខេត្ដសៀមរាបវិញ មានបម្រើអាហារប៊ូហ្វេចំនួន៣ពេលថ្ងៃចន្ទដល់សុក្រ មានអាហារប៊ូហ្វេចាប់ប៣តម្លៃ អាហារប៊ូហ្វេពេលព្រឹកតម្លៃ ៥.៥០ដុល្លារ ប៊ូហេ្វថ្ងៃត្រង់តម្លៃ៧.៩០ដុល្លារ និងប៊ូហ្វេពេលល្ងាច៩.៩០ដុល្លារ ។
ព្រមជាមួយគ្នានោះ ភោជនីយដ្ឋាននេះ មានសមត្ថភាពផលិតអាហារឌីមសាំ (Dim Sum) កាន់តែច្រើនប្រភេទ ដោយប្រើប្រាស់នូវខ្សែសង្វាក់ ផលិតកម្មស្នូល និងសម្ភារៈខ្វៃរបស់ខ្លួន ហើយបានផ្គត់ផ្គង់ដល់ហាងលក់ អាហារពេលបច្ចុប្បន្នរបស់ខ្លួន ភោជនីយដ្ឋាន និងសណ្ឋាគារផ្សេងៗទៀត តាមតម្រូវការទីផ្សារបច្ចុប្បន្ននេះ ដូចជា៖ អាហារឌីមសាំ ដែលធ្វើដោយផ្ទាល់ដៃពិតៗរួមទាំងទា្វ មាន់ និងជ្រូកខ្វៃ។
សម្រាប់ភោជនីយដ្ឋាន Dim Sum Emperors ក៏មានអាហារឌីមសាំច្រើនប្រភេទ អាហារកុម៉្មង់បែបប្រពៃណី, អាហារសម្រន់ និងប៊ូហ្វេដ៏ពេញនិយមដែលតម្លៃ ចាប់ពី៥.៥០ដុល្លារអាហារពេលព្រឹក នៅសាខាផ្សារធំថ្មី និងសាខាទួលគោកក្បែរសាលាហ្សាម៉ាន់ រៀងរាល់ថ្ងៃធ្វើការលើកលែងថ្ងៃចុងសប្ដាហ៍ និងឈប់សម្រាក បុណ្យជាតិ។ ចំណែកសាខាបឹងកេងកងទី១ មានអាហារប៊ូហ្វេពេលព្រឹក និងថ្ងៃត្រង់៦.៩ដុល្លារ ពេលល្ងាច៧.៩ដុល្លារ សម្រាប់នៅសាខាTK Avenue ឌីមសាំជាមួយតែមួយឈុត៥.៥ដុល្លារប៉ុណ្ណោះ៕