(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នកបើកបរ មានជាតិស្រវឹងទូទាំងប្រទេសនៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ចាប់ពីម៉ោង១១ដល់ ៣រំលងអាធ្រាត៖
* អ្នកបើកបរមានជាតិស្រវឹង១៨នាក់ ស្រវឹងដល់កម្រិតល្មើសច្បាប់
* ធ្វើការអប់រំ ១៧នាក់ មានអ្នកបើកបររថយន្ត១២នាក់ និងម៉ូតូ១៧នាក់
* ពិន័យ គ្មាន
* ឃាត់ខ្លួន ម្នាក់ ដែលជាអ្នកបើកបរម៉ូតូ
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានអំពាវនាវឲ្យ អ្នកបើកបរទាំងអស់ សូមកុំសេពគ្រឿងស្រវឹង ជៀសវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ៕