Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌពោធិ៍សែនជ័យ បន្តនាំអំណោយទៅប្រគល់ជូនកុមារពិការ និងកំព្រានៅមណ្ឌលពន្លឺអនាគតកុមារកំព្រា១៨៥នាក់

19-01-2017 16:35

(ភ្នំពេញ)៖ សាលាខណ្ឌពោធិ៍សែនជ័យ សហការជាមួយសាលាអនុគណខណ្ឌពោធិ៍សែនជ័យ និងសាខាកាកបាទក្រហមកម្ពុជា បាននាំយកអំណោយ ទេយ្យទាន ទៅឧបត្ថម្ភដល់កុមាពិការ និងកុមារកំព្រានៅមណ្ឌលពន្លឺអានាគតកុមារកំព្រាចំនួន១៨៥នាក់ដែលមានទីតាំងនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ការនាំអំណោយខាងលើនេះដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ដោយមានការចូលរួមពីសំណាក់ព្រះចៅអធិការវត្តតាំងកសាងខាងជើង ព្រះគ្រូកោសល្យមុនី គឹម ធួងលោកស្រី អ៊ឹម ថាវី អនុប្រធានសាខាកាកបាទក្រហមកម្ពុជា លោកស្រី ឃឹម ស៊ុននីអភិបាលរងខណ្ឌ ព្រមទាំងមានការចូលរួមពីមន្រ្តី សាលាខណ្ឌសង្កាត់ ជាច្រើនរូបទៀត ផងដែរនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ។

លោក ហែម ដារិទ្ធិ បានឱ្យដឹងថា អំណោយ និងទេយ្យទានឧបត្ថម្ភនៅពេលនេះ រួមមាន៖ អង្ករ១តោន ស្ករស១០០គីឡូក្រាម ទឹកផ្លែឈើ ទឹកក្រូច ទឹកសណ្តែក១៩កេស ទឹកដោះគោ២០០កំប៉ុង មីថៃ៣០កេស មីសាច់មាន់១១កេស មីគុយទាវ៣កេស ទឹកត្រី២០យួរទឹកស៊ីអ៊ីវ២៧យួរ នំស្រួយលីលី២កេសធំ និងបច្ច័យចំនួន២លានរៀល សរុបជាថវិកាចំនួន៩,៣២៥០០០លានរៀល៕