(សៀមរាប)៖ ចាប់ពីថ្ងៃទី១៩ រហូតថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ លោក ម៉ូវ ចរិយា ប្រធាននិយ័ករទូរគមនាគមន័កម្ពុជា បានដឹកនាំ កិច្ចប្រជុំទ្វេភាគីលើកទី២ និងកិច្ចប្រជុំគណៈកម្មការបច្ចេកទេសរួមលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការ និងការប្រើប្រាស់ ហ្វ្រេងកង់ស៍វិទ្យុ តាមបណ្តោយព្រំដែនរួមកម្ពុជា-ថៃឡង់ដ៍ រវាងនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) និងគណៈកម្មការសោតទស្សន៍ និងទូរគមនាគមន៍ជាតិថៃឡង់ដ៍ (NBTC) នៅសណ្ឋាគារបូរីអង្គរ សៀមរាបនៃកម្ពុជា។
កិច្ចប្រជុំនេះ មានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ស្ថាប័នទាំងពីរ បណ្តាប្រតិបត្តិករទូរស័ព្ទចល័ត និងសោតទស្សន៍ នៃប្រទេសទាំងពីរ ស្ថាប័នសន្តិសុខនិងការពាជាតិនៃប្រទេសទាំងពីរ ស្ថាប័នសោតទស្សន៍នៃប្រទេសទាំងពីរ មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំង៥ នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕