(ភ្នំពេញ)៖ កម្មវិធីផ្ទេរតំណែង ប្រធានគណៈមេធាវីពី លោក ប៊ុន ហុន ជូនលោក សួន វិសាល បានចាប់ផ្ដើម នៅរសៀលថ្ងៃទី១៩ ខែមករានេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា។ លោក សួន វិសាល បានក្លាយជាប្រធានគណៈមេធាវីអាណត្តិទី១១ ជាផ្លូវការ។
កម្មវិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ឱម យ៊ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាតំណាងលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ។
ក្នុងពិធីនេះ ក៏មានការចែកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី ដល់សិស្សមេធាវីជំនាន់ទី១៣ និងទី១៤ និង ចែកវិញ្ញាបនបត្រវិក្រឹត្យការវិជ្ជាជីវៈមេធាវីសម្រាប់មេធាវីចូលតាមមាត្រា៣២ ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ៕