(ភ្នំពេញ)៖ មិនត្រឹមតែជួយឲ្យសក់ដុះវែងឆាប់រហ័ស វិធីនេះអាចជួយសក់ដែលមានខ្លាញ់ច្រើន ខូចខាតក្លាយជាមាំមួន និងទន់រលោង។
ធាតុផ្សំពិសេសមួយនោះ គឺអំបិលក្រួស ប្រភេទគ្រាប់សៗលក់ច្រើននៅផ្សារ។ ការដែលកក់សក់ជាមួយនឹងអំបិលជួយឲ្យសក់ជ្រះ អស់អង្គែ ការពារសក់ជ្រុះរមាសឲ្យមាំមួនថែមទៀត។ ក្រៅពីនោះទៀត អំបិលអាចជួយឲ្យសក់ដុះវែងឆាប់រហ័សក្នុងវេលាខ្លីបំផុត។
១៖ រៀបចំធាតុផ្សំ
* អំបិលក្រួស
* សាប៊ូកក់សក់ដែលអ្នកចូលចិត្ត
២៖ វិធីធ្វើ
លាបល្បាយអំបិល និងសាប៊ូលើសក់ម៉ាស្សាស្រាលៗ ពីលើក្បាលដល់ចុងសក់
* លាយអំបិលជាមួយនឹងសាប៊ូតាមចំនួនស្មើគ្នាឲ្យជាល្បាយតែមួយ។
* ជម្រះសក់ជាមួយនឹងទឹកក្ដៅឧណ្ហៗរួចលាបល្បាយអំបិលនិងសាប៊ូលើសក់ម៉ាស្សាស្រាលៗពីលើក្បាលដល់ចុងសក់។
* យកកន្សែងអប់ទុកពី៥-១០នាទី ហើយជម្រះឲ្យជ្រះជាមួយទឹកក្ដៅឧណ្ហៗ។
កត់ចំណាំ៖
ក្រៅពីអំបិលអ្នកអាចលាយថែមច្រើន មុខផ្សេងជាមួយនឹងសាប៊ូរបស់អ្នក ជួយឲ្យសក់មាំមួន និងទន់រលោង។ តាមប្រភេទសក់ និងតម្រូវការផ្សេងគ្នាអ្នកអាចជ្រើសរើសធាតុផ្សំ ដូចជាប្រេងដូងប្រេងអូរលីវជួយឲ្យសក់រលើប សក់មានសំណើមការពារសក់ស្ងួត។ ឬក៏ថែមក្រូចឆ្មារ អំបិលសម្រាប់សក់ដែលមានជាតិខ្លាញ់អង្គែច្រើន។
ទន្ទឹមនឹងនោះលោកអ្នកអាចប្រើគួបផ្សំបន្ថែម ជាមួយនឹងផលិតផលអាហារបំប៉ន Hair Plus អាចជួយឲ្យសក់៖
- ឆាប់ដុះលឿន រលើបរលោង និងបង្ការបញ្ហារសក់ជ្រុះ។
- ជំរុញកំណើនសក់ ធ្វើឲ្យគាល់សក់បានប្រសើរឡើង និងស្បែកក្បាលបានល្អគ្មានអង្គែ។
- បត់បែនបានគ្រប់ស្ថានការ។