(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា តាមរយៈនាយកដ្ឋានព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម បានរៀបចំកម្មវិធី «ទស្សនាទាន ព្រះពុទ្ធសាសនា» នៅវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងថ្នាក់ដឹកនាំសាលាជាច្រើនរូបនាក់។
កម្មវិធីនេះដឹកនាំដោយ ព្រះលិខិបញ្ញា ប៉ែន វិបុលព្រះតេជគណគណ:នៃគណមហានិកាយ ព្រះអនុប្រធាននាយកដ្ឋាន ព្រះពុទ្ធសាសនា ផ្សារភ្ជាប់និងសង្គម រួមជាមួយ មន្ត្រីជំនាញក្នុង នាយកដ្ឋាន នៃក្រសួងធម្មការនិងសាសនា។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា «ទស្សនាទានព្រះពុទ្ធសាសនា» រៀបចំឡើង ដើម្បីអប់រំគុណធម៌ សីលធម៌ សុជីវធម៌ ដល់ប្អូនៗ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន នៅទូទាំងប្រទេស ដើម្បីបំពេញនូវចំណេះ ជំនាញ និងគុណធម៌ រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សតាមរយ: វិស័យ សាសនា៕