Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំគណៈប្រតិភូ ទៅទស្សនកិច្ចសិក្សានៅអាមេរិករយៈពេល១០ថ្ងៃ ដើម្បីដកស្រង់បទពិសោធន៍ការងារ

19-01-2017 09:50

(កំពង់ស្ពឺ)៖ លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូចំនួន១០នាក់ ដែលជ្រើសរើសមកពីមន្ទីរ ផ្សេងៗនៅក្នុងខេត្ត ទៅទស្សនកិច្ចសហរដ្ឋអាមេរិក រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១៥-២៥ ខែមករា ឆ្នាំ២០១៧តទៅ។

លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាពព័ត៌មាន Fresh news ពីសហរដ្ឋអាមេរិកមកថា មន្ត្រីទាំងអស់ ដែលអញ្ជើញមកទស្សនកិច្ចសិក្សានាពេលនេះ គឺសិក្សាទៅលើការគ្រប់គ្រងទីក្រុង ការធ្វើផែនការនៃការប្រើប្រាស់ដី សំណង់ ការគ្រប់គ្រងសំណល់រាវ រឹង ការគ្រប់គ្រងចិញ្ចើមផ្លូវ ការគ្រប់គ្រងអគ្គិសនី ការគ្រប់គ្រងទឹកស្អាតទឹកកង្វក់ ជាពិសេស ការគ្រប់គ្រងរដ្ឋបាលដែនដី។

គួរបញ្ជាក់ថា តាមគម្រោង លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំគណៈប្រតិភូវិលមកកម្ពុជាវិញ ក្នុងកំឡុងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ៕