(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហឹុម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីរួមជាមួយ សម្តេចព្រះអគ្គមហាសង្ឃ រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទវគ្គបដិបត្តិសមាទានធុតង្គ រយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។
ក្នុងកម្មវិធីបិទវគ្គបដិបត្តិនោះ មានសមណសិក្ខាកាមចូលរួម ចំនួន៤២០អង្គ/នាក់ ដែលផ្តួចផ្តើមដោយ សម្ដេចព្រះមហា សុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧៕