(ស្វីស)៖ នៅថ្ងៃទី១៨ ខែមករានេះ នៅមុនពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ លើកទី៤៧ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីការបើកឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី «មូលនិធិហិរញវត្ថុរួមគ្នា»។ ប្រទេសកម្ពុជាត្រូវបាន ជ្រើសរើស ជាប្រទេសដំបូងគេ នៅក្នុងកម្មវិធីមូលនិធិហិរញវត្ថុរួមគ្នា ដែលត្រូវបានបង្កើតឡើងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០១៧ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។
នៅថ្ងៃដដែលនោះ លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចុះហត្ថលេខាលើឯកសារ ស្តីពីការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីមូលនិធិហិរញ្ញវត្ថុរួមគ្នា ដែលមានសារៈសំខាន់បំផុតសំរាប់កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន៕
សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទកាសែត៖