(ឧត្តរមានជ័យ)៖ មនុស្ស២នាក់រពិសដៃយកយុទ្ធភណ្ឌមិនទាន់ផ្ទុះកែច្នៃជាគ្រាប់បែក ដើម្បីយកទៅបំផ្ទុះបោកយកត្រី ទីបំផុតផ្ទុះដាច់ម្នាក់ រងរបួសស្រាលម្នាក់។ ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចស្ទឹងស្រែង ខាងកើតភូមិអាតោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីខាងលើនេះ រងរបួសមនុស្សប្រុស២នាក់ ទី១៖ឈ្មោះ ឈួន ផល់ អាយុ៥៥ឆ្នាំ (អតីតយុទ្ធជន) របួសធ្ងន់ដាច់ដៃ
ខាងស្ដាំ និងទី២៖ឈ្មោះ ហ៊ត់ ព្រីង អាយុ២២ ឆ្នាំ (របួសស្រាល) រស់នៅភូមិអាតោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។
ក្រោយពីកើតហេតុសមត្ថកិច្ច បានបញ្ជូនជនរងគ្រោះទាំង២នាក់ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុក៕