(ភ្នំពេញ)៖ បុរសម្នាក់សង្ស័យសុំលុយម្ដាយ ដើម្បីយកទៅលួសទូរស័ព្ទដែលបានដាក់បញ្ចាំមិនបាន ស្រាប់តែ៣ថ្ងៃក្រោយ មានក្លិនស្អុយចេញពីបន្ទប់ ដោយមានឃើញចង-ក និងច្រវ៉ាក់ សម្លាប់ខ្លួនចោលប្រពន្ធបាត់ទៅហើយ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុច ក្នុងបន្ទប់ជួលលេខ១០ ស្ថិតក្នុងក្រុមទី១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
លោក ហ៊ឹម គឹមសាន្ដ នាយនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បញ្ជាក់ថា សពឈ្មោះ ផា សូលីដា អាយុ២៨ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនតេលា ផ្នែកហ្គេស ស្នាក់នៅជាមួយប្រពន្ធ នៅបន្ទប់ជួលកើតហេតុខាងលើ។
លោកនាយប៉ុស្ដិ៍បន្ថែមថា ពាក់ព័ន្ធករណីចង-កសម្លាប់ខ្លួននេះ សមត្ថកិច្ចនិងផ្នែកជំនាញ ការិយាល័យបច្ចេកទេសកោសល្យវិច្ច័យ បានត្រួតពិនិត្យ ដោយសង្ស័យធ្វើអត្តឃាតដោយខ្លួនឯង។ លោកបន្តថា ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះ យន់ ដាលីន បានបំភ្លឺប្រាប់សមត្ថកិច្ចថា កាលបីថ្ងៃមុន រូបនាងបានឃើញប្ដីត្រឡប់មកបន្ទប់ជួលវិញ ហើយក៏សួរនាំបែរជាបុរសជាប្ដីបានឆ្លើយតបត យ៉ាងប្រញាប់ថា ទើបតែមកពីមើលក្មួយលង់ទឹក រួចម្ដងទៀតឆ្លើយថា មកពីមើលក្មួយនៅឯមន្ទីរពេទ្យ ដោយនូវក្នុងហោប៉ៅ មានច្រវ៉ាក់ចងឆ្កែផង ហើយក៏ចេញទៅវិញដោយពុំមាន ពាក់ស្បែកជើងឡើយ ធ្វើឲ្យប្រពន្ធរត់ដេញតាម តែមិនទាន់ ក៏បាត់រហូតតែម្ដង។
ជាមួយគ្នានោះ លោក ផា សីដារ៉ូ ដែលត្រូវជាបងប្រុសបង្កើត របស់ជនរងគ្រោះ ក៏បានបំភ្លឺប្រាប់សមត្ថកិច្ចផងដែរថា កាលពីថ្ងៃទី១៤ ខែមករា ជនរងគ្រោះបានយកច្រវ៉ាក់មក បន្ទប់ជួល ដោយមិននិយាយស្តីអ្វីទាំងអស់រហូតមកដល់យប់ថ្ងៃទី១៥ មករា ស្រាប់តែជនរងគ្រោះបានទៅដល់ផ្ទះម្តាយ ដើម្បីសុំលុយទៅលោះទូរស័ព្ទ ដែលបានដាក់បញ្ចាំ ខណៈ ម្ដាយ គ្មានលុយឲ្យហើយក៏បានផ្ដាំថា ចាំស្អែកចាំមកយក។ លុះជនរងគ្រោះត្រឡប់មកវិញ រយៈពេល៣ថ្ងៃក្រោយ ពោលថ្ងៃ១៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងជាង១១ ស្រា ប់តែមានគេធំក្លិនស្អុយចេញពីបន្ទប់ជួល ក៏ភ្ញាក់ផ្អើលឆោឡោ បើកទ្វារបន្ទប់មើល ឃើញជនរងគ្រោះ មានច្រវ៉ាកចងនូវនិងក ស្លាប់បាត់បង់ជីវិតទៅហើយ ដោយសង្ស័យសុំលុយ ម្ដាយទៅលោះទូរស័ព្ទមិនបានទើបចងក សម្លាប់ខ្លួន។
ក្រោយការត្រួតពិនិត្យរបស់សមត្ថកិច្ច នៃការិយាល័យ ផ្នែកជំនាញបច្ចេកទេសកោសល្យវិច្ច័យ និងមានការបំភ្លឺពីសាច់ញាតិផងនោះ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយក ទៅរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ៕