(ម៉ាលី)៖ ការផ្ទុះដ៏កក្រើកមួយ បានកើតឡើងនៅក្នុងជំរុំស្នាក់នៅក្នុងតំបន់ភាគខាងជើង ប្រទេសម៉ាលី បានបណ្តាលឲ្យមនុស្ស ៣៣នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ខណៈមូលហេតុនៃការផ្ទុះ មិនទាន់ត្រូវបានបញ្ជាក់ពីអាជ្ញាធរប្រទេសអាហ្វ្រិកមួយនេះនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានទាន់ហេតុការណ៍ដកស្រង់ពី AP នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។
សម្រាប់ព័ត៌មានលម្អិត នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕