(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖
* លទ្ធផលបង្ក្រាបរួមមាន៖ ៤៤ករណី ឃាត់ខ្លួន១១១នាក់ ស្រី៨នាក់ ចាប់យកគ្រឿងញៀនម៉ាទឹកកក ៥៩.៦២ក្រាម និង៥កញ្ចប់ធំ ២២៧កញ្ចប់តូច WY ១៧ គ្រាប់ កញ្ចាក្រៀម ៣,៤៩៦.៥ក្រាម។
១៖ ករណីជួញដូរ គ្រឿងញៀន២៦ករណី ឃាត់ខ្លួន៥៥នាក់។
២៖ ករណីប្រើប្រាស់គ្រឿងញៀន១៨ករណី ឃាត់ខ្លួន៥៦នាក់។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕