អនុវត្តន៍តាមយុទ្ធនាការបង្ក្រាបគ្រឿងញៀន៖ កម្លាំងនគរបាលស្រុកដងទង់ បង្ក្រាបបានជនគ្រឿង៤នាក់ ដកហូតថ្នាំញៀន១១កញ្ចប់
18-01-2017 17:41
(កំពត)៖ កម្លាំងអន្តរាគមន៍ពិសេសខេត្តកោះកុង ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង មុត ដារ៉ា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ បានបន្តធ្វើការចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយ នៅភូមិចង្កៀងខាងលិច ឃុំទទុង ស្រុកដងទង់ ខេត្តកោះកុង ឃាត់ខ្លួនបានមនុស្ស៤នាក់ រួមជាមួយថ្នាំញៀនចំនួន ១១កញ្ចប់។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ជនល្មើសទី១.ឈ្មោះ យ៉ង់ មឿន អាយុ២៩ឆ្នាំ រស់នៅភូមិចង្កៀងខាងលិច ឃុំទទុង ស្រុកដងទង់, ២.ផៃ សំណាង អាយុ២៤ឆ្នាំ រសនៅភូមិចង្កៀងខាងកើត ឃុំទទុង, ៣.សុង ដារីន អាយុ៣៥ឆ្នាំ ភូមិចង្កៀងខាងលិច ឃុំទទុង, ៤.ភឹម វីរៈ អាយុ២០ឆ្នាំ ភូមិចង្កៀងខាងកើត ឃុំទទុង។
ក្រោយឃាត់ខ្លួនបាន កម្លាំងសមត្ថកិច្ចខាងលើ បានដកហូតបានម្ស៉ៅក្រាមពណ៌ស ចំនួន១១កញ្ចប់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕