Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីយោធា២រូប បដិសេធទាំងស្រុង នូវព័ត៌មានដែលថា ទៅកាងទីតាំងល្បែង នៅក្រុងបាវិត

18-01-2017 14:20

(ស្វាយរៀង)៖ ​មន្ដ្រីយោធា២រូប បានប្រកាសបដិសេធចោលទាំងស្រុង នូវព័ត៌មាន​លេចឮនៅលើបណ្ដាញសង្គម Facebook ដែលថា រូបលោកទាំង២ បានប្រើអំណាច ទៅកាងទីតាំងបើកល្បែង នៅកាស៊ីណូហ្គ្រោន និងស៊ាងហៃ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

លោក កែវ រតនា និងលោក កែវ ចន្ថា ដែលជាមន្ដ្រីយោធា និងត្រូវជាកូនលោកឧត្តមសេនីយ៍ផ្កាយ២យោធាផងនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ក៏ដូចសង្គមហ្វេសបុកដែលផ្សាយ ខាងលើ បានមូលបង្កាច់មកលើរូបលោកទាំងពីរ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើរូបលោក ក៏ដូចជាប៉ះពាល់ដល់ស្ថានរដ្ឋមួយផងដែរ ហើយដែលការចុះផ្សាយ របស់សាព័ត៌មានមួយចំនួនខាងលើ ពុំមានមូលដ្ឋានពិតប្រាកដ នោះឡើយ។

លោកទាំង២ សង្កត់ធ្ងន់ថា «ដូចនេះពួកខ្ញុំទាំងពីរនាក់ សូមធ្វើការបដិសេធនៅការចុះផ្សាយរបស់ព័ត៌មានមួយចំនួនខាងលើនោះ ដែលចោទប្រកាន់មកលើរូបខ្ញុំបាទថា បានកាងល្បែងស៊ីសង នៅក្នុងកាស៊ីណូខាងលើ គឺមិនពិតទេ»