(ភ្នំពេញ)៖ ភាពប្រណីតពិត គឺមានលក្ខណៈបុគ្គលរថយន្ត Rolls-Royce បែប Bespoke ឆ្នាំ២០១៦ ចាប់តាំងពីការចាប់កកើតកាលពី ១១៣ឆ្នាំមុន រថយន្ត Rolls-Royce ឈរជើងតែម្នាក់ឯងក្នុងការបម្រើដល់ឥស្សរជនមានទ្រព្យធន និងមានឥទ្ធិពលក្នុងពិភពលោក ដោយមានតែតួរថយន្តទទេ ហើយអនុញ្ញាតឲ្យអតិថិជនជ្រើសរើសយកទៅច្នៃទៅតាមរសជាតិ របៀបរបបរស់នៅ និងចំណង់ចំណូលចិត្តរបស់ខ្លួន ។
ពីមុនការអនុវត្តបែបនេះ មានតែសម្រាប់អ្នកប្រកបរបរធ្វើទូកឯករាជ្យប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ ដើម្បីបំពេញតាមចំណង់ចំណូលចិត្ត របស់អតិថិជនទូទាំងពិភពលោក ដែលកាន់តែវៃឆ្លាតខ្លាំងក្នុងការជ្រើសរើសទំនិញប្រណីត គឺជាកិច្ចការដែលអនុវត្តដោយផ្នែកច្នៃកុម្ម៉ង់ Bespoke របស់រថយន្ត Rolls-Royce ដែលផ្នែកនេះប្រមូលផ្ដុំដោយអ្នករចនាម៉ូត វិស្វករ និងសិប្បករដ៏ពិសេសៗ បម្រើការងារនៅក្នុងមជ្ឈមណ្ឌលប្រណីតភាពរបស់ក្រុមហ៊ុនរថយន្ត Rolls-Royce ក្នុងក្រុង Goodwood ប្រទេសអង់គ្លេស ។
អគ្គនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Rolls-Royce លោក Torsten Müller-Ötvös ថ្លែងថា អតិថិជនរថយន្ត Rolls-Royce រស់នៅក្នុងពិភពមួយ លើសពីការទិញទំនិញធម្មតា តាមពិតពួកគេត្រូវការកុម្ម៉ង់ ជ្រើសរើស និងប្រមូលផ្ដុំវត្ថុប្រណីត ដូច្នេះហើយ ទើបបានជាពួកគេមកកាន់ក្រុមហ៊ុននានា ដូចជា Rolls-Royce ជាដើម ដើម្បីកុម្ម៉ង់វត្ថុប្រណីតដែលមានលក្ខណៈបុគ្គល ដោយដឹងថា ការងារនេះ នឹងត្រូវបានអនុវត្ត ដោយដៃរបស់វិចិត្រករជំនាញបំផុត ក្នុងលោក ។ ក្នុងការកុម្ម៉ង់វត្ថុប្រណីតពិសេសៗទាំងនេះ តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នករចនាម៉ូតរបស់យើង អតិថិជនអាចបង្កើតបាន នូវកេរ្តិ៍តំណែល ដែលមិនចេះហួសសម័យ ដែលជាញឹកញយ វត្ថុនេះរថយន្តនេះ គឺផុសចេញពីព្រឹត្តិការណ៍ដ៏សំខាន់បំផុតណាមួយ នៅក្នុងជីវិតរបស់អតិថិជនផ្ទាល់។
លោកបន្តទៀតថា «ក្រុមហ៊ុនរថយន្ត Rolls-Royce នឹងមិនបោះចោលផ្លូវនេះឡើយ គឺធានាថា ទំនាក់ទំនងដ៏មានតម្លៃរវាងអតិថិជន ក្រុមហ៊ុន និងវិចិត្រកររបស់យើង នឹងមិនធ្លាក់ចុះ ដោយសារតែការផលិតច្រើនលើសពីការកំណត់នោះទេ ។ វិធីសាស្ត្រដ៏ពិសេសនេះ គឺត្រូវបានបញ្ជាក់ឲ្យឃើញ តាមរយៈសំណុំរថយន្តមានចំនួនតិចៗ សម្រាប់រថយន្តកុម្ម៉ង់ពិសេសៗ ដែលត្រូវធ្វើឡើងនៅឯមជ្ឈមណ្ឌលប្រណីតភាពរបស់យើងកាលពីឆ្នាំ ២០១៦ កន្លងទៅនេះ» ។
សំណុំរថយន្ត Phantom Zenith Collection នៅឆ្នាំចុងក្រោយនៃការផលិតរថយន្ត Phantom ជំនាន់ទី ៧ អ្នកជំនាញ និងអ្នកប្រមូលវត្ថុ មានអារម្មណ៍រំភើបក្នុងការ កុម្ម៉ង់រថយន្តដ៏អស្ចារ្យទាំងនេះ ។ រថយន្តទាំងនេះសន្យាថា នឹងមានមោទនភាពដោយស្ថិតក្នុងសំណុំរថយន្តដ៏សំខាន់ និងពិសេសបំផុតក្នុងលោក។ ខណៈដែលរថយន្ត Phantom Coupé និង Phantom Drophead Coupé ត្រៀមចាកចេញពីឆាករថយន្តនៅឆ្នាំ ២០១៦ នេះ អតិថិជនត្រូវបានអញ្ជើញឲ្យមកកុម្ម៉ង់រថយន្តចុងក្រោយដែលមានចំនួន ២៥ គ្រឿងប៉ុណ្ណោះ សម្រាប់ស៊េរីនីមួយៗ ។
សម្រាប់ការតុបតែងចុងក្រោយ នៃភាពល្អឥតខ្ចោះនៃរថយន្ដដូចខាងក្រោម៖