(បាត់ដំបង)៖ លោក ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល CPP និងជាប្រធានក្រុមការងារយុវជន CPP ខេត្តបាត់ដំបង បានបញ្ជាក់ថា តួនាទីយុវជន និងការអភិវឌ្ឍចំណេះដឹង ដែលរាជរដ្ឋាភិបាល បានកំពុងនិងយកចិត្តដាក់ខ្ពស់ លើវិស័យនានា ជាពិសេសគឺវិស័យធនធានមនុស្ស ដែលជា កត្តាសត្យានុម័តសម្រាប់ អភិវឌ្ឍការប្រទេសជាតិលុះត្រាតែយុវជន ដែលជាអ្នកបន្តវេន្ត ត្រូវពោរពេញទៅដោយក្រមសីលធម៌ ចំណេះដឹង សមត្ថភាព និងភារកិច្ច។
លោកបណ្ឌិតបន្តថា យុវជនជំនាន់ក្រោយ គឺត្រូវធ្វើយ៉ាងណាថែរក្សាអោយបាននូវសមិទ្ធិផលទាំងឡាយ ដែលជាស្នាដៃយុវជន ជំនាន់មុន បានបន្សល់ទុក ជាពិសេសសុខសន្តិភាពនិងការអភិវឌ្ឍជាតិនិងបន្តចូលរួមកសាងសមិទ្ធិផលបន្ថែមទៀត សម្រាប់ ជាតិរបស់យើងទៅថ្ងៃអនាគត។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងបែបនេះ ខណៈលោក ចុះជួបសំណេះសំណាល ជាមួយយុវជនក្នុងសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME ខេត្តបាត់ដំបង ប្រមាណ៤២០នាក់ នៅសាលប្រ ជុំរបស់សាកលវិទ្យាល័យ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ។
បន្ថែមពីលើនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានលើកឡើងអំពីការរីកចម្រើនគ្រប់វិស័យនានានៅក្នុង ខេត្តបាត់ដំបងដោយ សម្តេចក្រឡាហម ស ខេង អនុប្រធានទី១ គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ ជួយ ខេត្តបាត់ដំបង រហូតទទួលបានចំណាត់ថ្នាក់ ក្នុងការប្រលងប្រណាំង៣ឆ្នាំជាប់ៗគ្នា ទទួលបាន ចំណាត់ ថ្នាក់លេខ១ រំដួល៣ទង ដើម្បីអភិវឌ្ឍលើទឹកដីខេត្តបាត់ដំបង ឱ្យមានការរីកចម្រើនជាបន្ត។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងដែរថា យុវជនជំនាន់មុន ដែលបច្ចុប្បន្នជាថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ស្ថាប័នផ្សេងៗ មានភាពក្លាហាន និងពោរពេញដោយក្តីសង្ឃឹម ដែលបានតស៊ូរំដោះជាតិនៅក្នុងដំណាក់កាល ដ៏លំបាកបំផុតក្នុងរបបប៉ុលពត បានធ្វើឲ្យយើងរស់រាន មានជីវិតឡើងវិញ និងកសាងប្រទេសឲ្យរីកចម្រើនតាំងពីបាតដៃទទេ៕