(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល បាននឹងកំពុងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា តាមរយៈការជំរុញឱ្យក្រសួងបរិស្ថានបន្តធ្វើទំនើបកម្មស្ថាប័ន ដើម្បីប្រសិទ្ធភាពការងារសំដៅធានាឲ្យបាននូវ គុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី និងភាពសុខដុមរមនា របស់ប្រជាជនកម្ពុជាគ្រប់ជំនាន់។
លោករដ្ឋមន្រ្តី បានលើកឡើងបែបនេះ ខណៈលោកបានអញ្ជើញធ្វើបាឋកថា ចែករំលែកបទពិសោធន៍ ការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការយោធភូមិភាគពិសេស ក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ។
ការថ្លែងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើបន្ទាប់ពីឧត្តមសេនីយ៍ឯក ព្រហ្ម ឌិន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស រាយការណ៍អំពីស្ថានភាព និងវឌ្ឍនភាពការងាររបស់អង្គភាព៕