(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅនៅ សាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង។
ពិធីនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។ ក្នុងនោះក៏មានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកតំណាងសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោក លោកស្រីមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី នាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត។
បន្ថែមពីនេះ ក៏មានវត្តមាន ប្រធានក្រុមការងារបច្ចេកទេសបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ប្រធានក្រុមប្រឹក្សា អភិបាល និងអធិការនគរបាល កងរាជអាវុធហត្ថ ផ្នែកសឹករងក្រុង ស្រុក ទាំង៨ មេឃុំ-ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល ស្មៀនឃុំ-សង្កាត់ទាំង៨០ ប្រធានច្រកទ្វារព្រំដែននានា វរការពារព្រំដែនទាំងអស់ និងមន្រ្តីរាជការសាលាខេត្ត សរុប៤៥០រូប៕