(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៥លើក) បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់១២នាក់ និងរបួសស្រាលចំនួន៦នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន២១គ្រឿង រួមមានម៉ូតូ ចំនួន១២គ្រឿង រថយន្ដធុនតូចចំនួន៥គ្រឿង, រថយន្ដធុនធំ៤គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថា្នក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, មិនប្រកាន់ស្ដាំ១លើក, បត់គ្រោះថ្នាក់២លើក, ប្រជែង១លើក, មិនគោរពសិទ្ធិ៤លើក និងកត្តាយានយន្ដ១លើក។
សូមបញ្ជាក់ថា រយៈពេល១៧ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២០៧លើក បណ្ដាលឲ្យស្លាប់១០៥នាក់ របួសធ្ងន់ចំនួន១៩៧នាក់ និងរងរបួសស្រាលចំនួន១០៩នាក់៕