(សៀមរាប)៖ បន្ទាប់ពីបុរសវ័យចំណាស់ម្នាក់ ដែលរកស៉ីលក់កាហ្វេនៅតំបន់អង្គរ ហើយបានថតវីដេអូ ដោយយករទេះម៉ូតូលក់ដូររបស់ខ្លួន បិទផ្លូវតវ៉ាហើយបង្ហោះនៅក្នុង បណ្តាញទំនាក់ទំនងសង្គម Facebook ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនគរបាល សន្តិសុខសណ្តាប់ធ្នាប់ និងអ្នកលក់ដូរនៅតំប់អង្គរ បានចេញមុខបំភ្លឺជុំវិញ ការចោទប្រកាន់នេះ។
អ្នកស្រី ច័ន្ទ ឧត្តមបញ្ជា ដែលជាកម្លាំងសណ្តាប់ធ្នាប់នៅតំបន់អង្គរបានថ្លែងថា ជាក់ស្តែងបុរសចំណាស់លក់កាហ្វេ គឺបានលក់ខុសនឹងការណែនាំរបស់់ក្រុមការងារ លក់ក្នុងតំបន់ដែរអាជ្ញាធរសមត្ថកិច្ចហាមឃាត់មិនឲ្យមានការលក់ដូរ ដែលធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់ និងភ្ញៀវទេសចរ។ អ្នកស្រីបន្តថា នៅថ្ងៃកើតហេតុ ដោយឃើញបុរសនោះ ធ្វើខុសពីការកំណត់ ក្រុមសណ្តាប់ធ្នាប់បានទៅណែនាំ ប៉ុន្តែមិនបានទាំងណែនាំផងសម្រាប់តែបុរសចំណាស់នោះ ទម្លាក់ថង់កាហ្វេចុះហើយគេចចេញទៅបាត់ រួចហើយទើបឮដំណឹងថា គាត់ទៅបិទផ្លូវយ៉ាងដូច្នេះ។
សមត្ថកិច្ចនគរបាលការពារបេតិកភណ្ឌ បានថ្លែងថា សមត្ថកិច្ចមិនបានដកហូតសម្ភារ របស់បុរសលក់កាហ្វេដូចការលើកឡើងទេ គឺគ្រាន់តែបំណងហៅគាត់មកណែនាំប៉ុណ្ណោះ ប៉ុន្តែមិនបានណែនាំផងក៏មានរឿងបិទផ្លូវយ៉ាងដូច្នេះ៕
សូមទស្សនាវិដេអូបំភ្លឺរបស់ សមត្ថកិច្ចនគរបាល និងសន្តិសុខការពារសណ្តាប់ធ្នាប់ អ្នកលក់ដូរអំពីករណីបុរសចំណាស់លក់កាហ្វេបិទផ្លូវដូចខាងក្រោម៖