(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជន ឲ្យចូលរួមបម្រើការងារជាមន្រ្តីរាជការ ក្របខណ្ឌ «ក» និង«ខ» នៅក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ។

បើតាមសេចក្ដីជូនដំណឹងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា ប្លង់មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ របស់់បេក្ខជន-បេក្ខនារី នឹងធ្វើការបិទផ្សាយ នៅបឋមសិក្សា និងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចទាំងស្រុង៖