(ភ្នំពេញ)៖ គណៈកម្មការមូលប័ត្រកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសអំពាវនាវដល់សាធារណជន ត្រូវប្រុងប្រយ័ត្នខ្ពស់ និងពិចារណាឲ្យបានល្អិតល្អន់ មុននឹងដាក់ទុនវិនិយោគរួមជាមួយដៃគូនានា ដែលមានធ្វើសកម្មភាពអាជីវកម្មជាគម្រោងរួម ដើម្បីជៀសវាងអំពើឆបោក របស់ក្រុមជនខិលខូច។
គណៈកម្មការមូលប័ត្រកម្ពុជា បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ គ្មានក្រុមហ៊ុនណាមួយ ទទួលបានការអនុញ្ញាតធ្វើអាជីវកម្មលើគម្រោងវិនិយោគរួម ស្របច្បាប់ឡើយ»។ ប្រសិនបើមានប្រជាពលរដ្ឋ រងគ្រោះជ្រុលខ្លួនចាញ់បោកជនខិលខូច ពាក់ព័ន្ធនឹងករណីខាងលើសាធារណជនត្រូវដាក់ពាក្យបណ្ដឹង ទៅតុលាការ ជាបន្ទាន់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ឲ្យបានទាន់ពេលវេលា។
សេចក្ដីប្រកាសរបស់គណៈកម្មការមូលប័ត្រកម្ពុជា នៅខាងក្រោម៖