(ប៉ៃលិន)៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ បានរៀបចំកិច្ចបើកវគ្គបំប៉ន គ្រូបង្គោលអប់រំចិត្តសាស្រ្ត និងផ្សពផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ ដល់នាយទាហាន នាយទាហានរង និងពលទាហានចំនួន១៥៥នាក់ ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងសេចក្តីសុខជូនប្រជាពលរដ្ឋ។
លោក តូ គឹមឃុន មេបញ្ជាការរង តំបន់ប្រតិបត្តិការសិករងខេត្ត បានលើងឡើងថា ប្រទេសកម្ពុជាបានកំពុងបោះជំហានយ៉ាងស្វាហាប់លើការពង្រឹង នីតិរដ្ឋជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃលិទ្ធិប្រជាធិបតេយ្យ ហើយរាជរដ្ឋាភិបាលមានគោលការណ៍ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ដូច្នេះយោធិន នៃកងយោធពលខេមរភូមិន្ទ ត្រូវមានស្មារតីឆន្ទះមុះមុត គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់លក្ខន្តិកៈរបស់កងទ័ព រក្សាការពារបូរណៈភាពទឹកដី ជាតិសាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត។
លោកមេបញ្ជាការរងបន្តថា កងយោធពលខេរភូមិន្ទ គ្រប់អង្គភាពត្រូវត្រៀមលក្ខណៈទទួល និងអនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិភាព សណ្តាប់ធ្នាប់សង្គម និងសេចក្តីសុខជូនប្រជាពលរដ្ឋ។
សូមបញ្ចាក់ថា វគ្គបំប៉នគ្រូបង្គោលអប់រំចិត្តសាស្រ្ត និងផ្សព្វផ្សាយផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងគោលបំណងចាត់តាំង អនុវត្តឲ្យមានប្រសិទ្ធិភាពនូវច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទបញ្ជាលេខ០១ បប ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខិតខំបង្កាទប់ស្កាត់មិនឲ្យគ្រឿងញៀន បង្កឥទ្ធិពលញាំញីបំផ្លិចបំផ្លាញសង្គមជាតិកម្ពុជា ជាពិសេសប្រឹងប្រែងសម្រេចប្តេជ្ញាចិត្តថា កម្ពុជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំគ្មានគ្រឿង៕