(បាត់ដំបង)៖ នាយករដ្ឋមន្ត្រីស្តីទី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តបាត់ដំបង។
ពិធីសំណេះសំណាលនេះ រៀបចំឡើងនៅមជ្ឈមណ្ឌលសុភមង្គល ស្ថិតក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដោយមានការចូលរួមពី លោក លោកស្រី មន្ត្រីរាជការ សាលាខេត្ត ស្រុក ក្រុងទាំង១៤ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តរួមនឹងអតីតយុទ្ធជនប្រមាណ ១១០០នាក់៕