(ភ្នំពេញ)៖ ក្រុមហ៊ុន លាយបេតុង Golden BST Concrete Co.,ltd មានបទពិសោធន៍យ៉ាងស្ទាត់ជំនាញ និងសមត្ថភាពខ្ពស់ ក្នុងការផលិតបេតុង និងសេវាកម្មរហ័សទាន់ចិត្ដ ដែលមានវត្ដមានជាច្រើនឆ្នាំមកហើយនៅកម្ពុជា បានសម្រេចជោគជ័យ ទៅលើការផ្គត់ផ្គង់គម្រោងមួយទៀតហើយ គឺអាគារ The Bridge កម្ពស់៤៥ជាន់ ស្ថិតនៅទីតាំងនៅក្បែរស្ពានហង្សកោះពេជ្រ។
លោក សុខ ធា អគ្គនាយកក្រុមហ៊ុន លាយបេតុង Golden BST Concrete Co.,ltd បានថ្លែងប្រាប់អង្គភាព Fresh News ថា «ក្រុមហ៊ុនយើង នៅថ្ងៃនេះ បានសម្រេចជោគជ័យ១០០%ហើយ ក្នុងការផ្គត់ផ្គង់ អាគារThe Bridge កម្ពស់៤៥ជាន់ ជាអាគារដំបូងខ្ពស់ជាងគេនៅកម្ពុជា ដោយមានទាំងការិយាល័យ ខន់ដូ ផ្សារទំនើប និងផ្ទះអាជីវកម្ម ដ៏ប្រណិត ហើយនៅពេលនេះ យើងកំពុងតែបន្ដផ្គត់ផ្គង់លើកគម្រោង The Peak កម្ពស់៥៥ជាន់ ដែលមាន៣អាគារ ស្ថិតនៅទីតាំងចំកណ្ដាលបេះដូងរាជធានីភ្នំពេញ គឺក្បែរស្ពានហង្សកោះពេជ្រ»។
អគ្គនាយកក្រុមហ៊ុនដ៏ឆ្នើមវ័យក្មេងរូបនេះបន្ដថា «លើសពីនេះ បច្ចុប្បន្ននេះ យើងក៏កំពុងតែផ្គត់ផ្គង់ ចាក់បេតុងនូវគម្រោងធំៗ ដែលមានកម្ពស់៣០-៤០ជាន់បន្ថែមទៀត រួមទាំងការដ្ឋានសំណង់ បុរី និងផ្លូវជាច្រើនទៀតដូចជា ខុនដូ ស៊ីណូផ្លាហ្សាកម្ពស់៥២ជាន់ មានចំនួន៤អាគា ស្ថិតនៅជិតផ្សារបឹងត្របែកផ្លាហ្សា, UC Company កម្ពស់៣០ជាន់, Dingli ៤២ជាន់, Asian Continent (Sky-31),Tuy Bun XO ២៥ជាន់, និងព្រីនផ្លាហ្សា៣៧ជាន់ នៅក្បាលថ្នល់, បុរីសែនសុខ ផ្លូវ៥៩៨, បុរី Bun Chess ជ្រោយចង្វារ២៨ជាន់ និងគម្រោងផ្សេងៗជាច្រើនទៀត ដែលយើងមិនដែលធ្វើឲ្យអតិថិជន ខកចិត្ដនោះឡើយ»។
លោកបន្ដថា ភាពជោគជ័យ នៃគម្រោងនីមួយៗរបស់ក្រុមហ៊ុនយើង តាំងពីចាប់ផ្ដើម រហូតមកទល់បច្ចុប្បន្ននេះ គឺដោយសារក្រុមហ៊ុនយើង មានគោលការច្បាស់លាស់ ក្នុងការបំពេញកិច្ចការងារ ដោយទំនួលខុសត្រូវជាមួយសេវាកម្មរហ័សទាន់ចិត្ដ ផ្ដល់ជូនអតិថិជន និងគុណភាពសម្ភារៈ ក្នុងការផលិតបេតុងសុទ្ធតែយកអ្នកបច្ចេកទេសពីប្រទេសល្បី លើពិភពលោកយកមកប្រើ តាមលក្ខណៈស្ដង់ដារត្រឹមត្រូវពិសេស គឺបុគ្គលិករបស់យើង ពោរពេញទៅសមត្ថភាពជំនាញ និងបទពិសោធន៍ខ្ពស់ ដែលជាហេតុដែលធ្វើឲ្យក្រុមហ៊ុនយើង បំពេញទៅតាមសេចក្ដីត្រូវការដល់អតិថិជន រហ័សទាន់ចិត្ដនិងគុណភាពរឹងមាំនោះ។
ក្រុមហ៊ុន Golden BST Concrete Co.,ltd សម្រេចបានភាពជោគជ័យខ្លាំង ហួសពីការរំពឹងទុកទៅទៀត ដោយកន្លងមកនេះ ក្រុមហ៊ុនមួយនេះ បានផ្ដត់ផ្គង់ ការដ្ឋានសាងសង់ជាច្រើនមកហើយទាំង បុរី ខន់ដូ ផ្លូវជាច្រើនខ្សែ ដែលមានឈ្មោះដ៏ល្បីនៅកម្ពុជា៕