(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន នាពេលខាងមុខនេះ ក្រុមហ៊ុន Samsung ផ្តល់ជូននូវកម្មវិធីដ៏ពិសេស​គឺ ហេង ហេង «ទិញថែម! ទិញថែម!»​ សំរាប់អតិថិជនទាំងអស់ដែលតែងតែនិយមគាំទ្រ និងជាវផលិតផលអេឡិកត្រូនិកពីក្រុមហ៊ុន Samsung។

រាល់ការជាវនូវផលិតផល ប្រើប្រាស់អេឡិកត្រូនិក Samsung ណាមួយ ដែលមានតែមបញ្ជាក់ ពីផលិតផលផ្លូវការរបស់ Samsung នៅតាមបណ្តាហាងមួយចំនួន ដែល​ក្រុមហ៊ុន​ Samsung បានកំណត់ អតិថិជនទាំងអស់ នឹងទទួលបាននូវកាដូបន្ថែមជូនភ្លាមៗជាច្រើន ពីក្រុមហ៊ុន Samsung ដែលមានដូចជាទូរស័ព្ទ សាមសុង Galaxy S7 edge Galaxy A7 Galaxy បង៥ ម៉ាស៊ីនបូមធូលីសាមសុង ឬឈុតសម្ភារផ្ទះបាយ។ កម្មវិធីនេះដែរក៏មានការផ្តល់ជូននូវ ជើងចាប់ម៉ាស៊ីនត្រជាក់ ឬក៏សេវាតម្លើងម៉ាស៊ីនត្រជាក់ ដោយឥតគិតថ្លៃ សំរាប់ការជាវម៉ាស៊ីនត្រជាក់សាមសុង​ The Triangle។

ពិតជាពិសេសមែនទែន កម្មវិធី ហេង ហេង «ទិញថែម! ទិញថែម!»​ របស់ក្រុមហ៊ុន Samsung នេះ ផ្តល់ជូនដល់អតិថិជនចាប់ពីថ្ងៃនេះ រហូតដល់រង្វាន់អស់ពីស្តុក។ សូមរួសរាន់ទ្បើង​! កុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឲ្យសោះ ព្រោះកាដូជាច្រើនកំពុងរង់ចាំលោកអ្នក។

សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកផ្នែក បម្រើសេវាកម្មអតិថិជន តាមរយៈទូរស័ព្ទលេខ 023 99 32 32៕