(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបន្តប្រតិបត្តិការរបស់ខ្លួនបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ដោយធ្វើការចាប់ខ្លួនជនសង្ស័យ៦នាក់ ដកហូតថ្នាំញៀន២២កញ្ចប់ ម៉ូតូ២គ្រឿង ព្រមទាំងសម្ភារជាច្រើនផ្សេងទៀត។
មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ហេង ប៊ុនទី បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះថា ករណីទី១ នៅវេលាម៉ោង១០.៤០នាទីយប់មិញ កម្លាំងរបស់លោល បានចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១/ឈ្មោះ អេង វី ភេទប្រុស អាយុ១៨ឆ្នាំមុខរបរជាងភ្លើង។
២/ឈ្មោះ វង់ វិសាល ភេទប្រុសអាយុ២២ឆ្នាំ មុខរត់ម៉ូតូឌុប។ ក្រោយការចាប់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងអាវុធហត្ថ បានចាប់យកវត្ថុតាងរួមមាន ៖ម្សៅសថ្លា១កញ្ចប់តូច ព្រមទាំងឧបករណ៍ជក់ជាច្រើនផ្សេងទៀត។
ករណីទី២ នៅវេលាម៉ោង១៧:៤០នាទី កម្លាំងរបស់លោក បានចុុះឃាត់ខ្លួនជនសង្ស័យ ចំនួន
០៤នាក់រួមមាន៖
១/ឈ្មោះ ម៉េង សុខហេង ភេទប្រុសអាយុ២០ឆ្នាំ ។
២/ឈ្មោះ សាន ធារិន ភេទ ប្រុស អាយុ ២០ឆ្នាំ។
៣/ឈ្មោះ នេត គឹមហុង ភេទស្រី អាយុ១៩ឆ្នាំ។
៤/ឈ្មោះវ៉ាន់ ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំ
ក្រោយការចាប់ខ្លួនកម្លាំងអាវុធហត្ថ បានដកហូតម្សៅសថ្លា២១កញ្ចប់, ម៉ូតូ=០២គ្រឿង ព្រមទាំងសម្ភារជក់ជាច្រើនផ្សេងទៀត។
លោកឧត្តមសេនីយ៍ ហេង ប៊ុនទី បានថ្លែងថា ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា កម្លាំងរបស់លោក បាននិងកំពុងបន្តស្រាវជ្រាវបង្ក្រាបករណីគ្រឿងញៀននេះ ដូចភ្លៀងរលឹមកាន់តែខ្លាំងឡើង ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់តាមមូលដ្ឋាន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងការិយាល័យជំនាញ កំពុងអនុវត្តនិតិវិធីបន្ត៕