Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឲ្យអ្នកប្រកបអាជីវកម្មផ្លូវថ្នល់ ចុះបញ្ជីអាជ្ញាបណ្ណ

16-01-2017 16:56

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យអ្នកប្រកបអាជីវកម្មផ្លូវថ្នល់នៅកម្ពុជា ទៅចុះបញ្ជីអាជ្ញាបណ្ណផ្លូវថ្នល់នៅ នាយកដ្ឋានផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានសាធារណការ ដើម្បីមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្ម។

យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ការទទួលពាក្យ និងដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់នេះ មានរយៈពេលត្រឹមមួយខែប៉ុណ្ណោះ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ៕