(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅក្នុងខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ មានរថយន្ត ១៨៦គ្រឿង ត្រូវបានរកឃើញដឹកលើសទម្ងន់កំណត់។ រថយន្តល្មើសទម្ងន់កំណត់នេះ ត្រូវបានផាកពិន័យជាប្រាក់ ៣៦៧.០៤៥.០០០រៀល។

របាយការណ៍របស់ក្រសួង ដែលបង្ហាញនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា រថយន្តដឹកលើសទម្ងន់នេះ មានចំនួនច្រើនជាងខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ទៅ ៤២គ្រឿង៕