
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំ៣កញ្ចប់
16-01-2017 15:46
(បាត់ដំបង)៖ កម្លាំងជំនាញអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់នៅយប់រំលង អាធ្រាតឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។
មន្រ្តីការិយាល័យជំនាញអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ លី សារី អាយុ៣៨ឆ្នាំ ក្នុងនោះកម្លាំងជំនាញ ដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ៣កញ្ចប់ ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ គ្មានផ្លាកលេខ។ តាមចម្លើយសារភាព ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរកស៊ីចែកចាយថ្នាំញៀនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវកសាងសំណុំរឿង និងបញ្ជូនទៅតុលាការនៅរសៀលនេះ ដើម្បីចាត់ការបន្ដ៕