(ព្រះសីហនុ)៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ មានកប៉ាល់មួយគ្រឿង ឈ្មោះ COSTIA VICTORIA សញ្ជាតិ អ៉ីតាលី បានចូលចតនៅកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ដោយបានដឹកភ្ញៀវទេសចរណ៍ចំនួន ១៥៩៦នាក់ ស្រី៩៤៥នាក់ មាន១៧សញ្ជាតិមកទស្សនកិច្ចកំសាន្តលេងក្នុងខេត្តព្រះសីហនុ។
នេះបើយោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចុះផ្សាយឲ្យដឹង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ។
ខណៈកប៉ាល់នេះបានចុះចត ស្នងការដ្ឋាននគរបាលខេត្តក៏បានចាត់កម្លាំងការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដើម្បីការ ពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរណ៍ រហូតដល់ម៉ោង ២២៖០០យប់ ទើបកប៉ាល់បានដឹកភ្ញៀវចាកចេញទៅប្រទេសវៀតណាម៕