(ភ្នំពេញ)៖ សាខាក្រុមហ៊ុនថៃ សាមសុង អេឡិកត្រូនិក ថ្មីៗនេះ បានធ្វើការអះអាងថា ទូរស័ព្ទម៉ូដែលទំនើបសាមសុង មាន Galaxy S7 និង Galaxy S7 edge បច្ចុប្បន្ននេះគាំទ្រសេវា VoLTE (Voice over Long Term Evolution) របស់ប្រតិបត្តិករទូរស័ព្ទចល័ត ដ៏ធំជាងគេបំផុតក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន Smart Axiata។ កត្តានេះហើយ នឹងធ្វើឲ្យសាមសុង ក្លាយជាក្រុមហ៊ុនទូរស័ព្ទដំបូងគេបំផុត ក្នុងប្រទេសកម្ពុជា ដែលគាំទ្របច្ចេកវិទ្យា ដែលអាចប្រើប្រាស់បាននូវ VoLTE។
បច្ចេកវិទ្យា VoLTE ផ្តល់ជូននូវការហៅចេញ ជាមួយគុណភាពសម្លេងច្បាស់ និងបទពិសោធន៍គុណភាពខ្ពស់ ដូចពេលសន្ទនាគ្នាផ្ទាល់។ សំរាប់អ្នកប្រើប្រាស់ ភាពខុសប្លែកគ្នា នៃគុណភាពប្រៀបបានដូចជា ពេលយប់និងពេលថ្ងៃ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការហៅចេញ និងទទួលកាហៅចូលដោយគ្មានសំឡេង រអាក់រអួលឡើយ។
អ្នកប្រើប្រាស់ទូរស័ព្ទសាមសុង Galaxy S7 និង Galaxy S7 edge នាពេលបច្ចុប្បន្ននេះ អាចប្រើប្រាស់សេវាកម្ម VoLTE របស់ក្រុមហ៊ុន Smart Axiata បានហើយ។ VoLTE មិនត្រឹមតែអាចប្រើប្រាស់បាន ជាមួយកំពូលទូរស័ព្ទទំនើបសាមសុងប៉ុណ្ណោះទេ តែវាអាចប្រើប្រាស់បាន ជាមួយទូរស័ព្ទស៊េរីខ្ពស់ និងមធ្យមបានផងដែរ។
ទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 Galaxy បង 7 Galaxy បង 5 រួមទាំងម៉ូឌែលផ្សេងៗទៀត ក៏ស្ថិតនៅក្នុងតំណាក់កាល នៃការធ្វើតេស្តសាកល្បង ជាមួយ VoLTE ហើយនឹងត្រៀមរួចជាស្រេច សុម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទសាមសុង ក្នុងឆ្នាំ២០១៧ ផងដែរ។ ក្រុមហ៊ុនសាមសុងកំពុងតែបន្ត ទសន្សនវិស័យ «សាមសុងនឹងប្តេជ្ញា ប្រើប្រាស់ធនធានមនុស្ស និងបច្ចេកវិទ្យាទំនើបថ្មីៗដែលបានស្រាវជ្រាវរកឃើញ ដើម្បីផលិតផលិតផល និងសេវាកម្មប្រកបដោយគុណភាពខ្ពស់ ជាបុព្វហេតុចូលរួមជាមួយសង្គម សកលដ៏ល្អប្រសើរ»។
ក្រុមហ៊ុន Samsung Electronics Co., Ltd.គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោក ផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរឡើង នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED៕