(ភ្នំពេញ)៖ ក្រុមហ៊ុនដូនពេញ (ខេមបូឌា) អីមផត អិចផត ខូអិលធីឌី បានប្រកាសឲ្យដឹងថា ខ្លួនបានបញ្ឈប់បុគ្គលិកផ្នែកលក់របស់ខ្លួនឈ្មោះ លាង សំរិទ្ធ ចាប់ពីថ្ងៃទីផ្សាយដំណឹងនេះតទៅ បន្ទាប់ពីបុគ្គលិករូបនេះ បានលួចប្រាក់ក្រុមហ៊ុនមួយចំនួន ហើយរត់គេចខ្លួនបាត់។
ក្រុមហ៊ុន ក៏បានប្រកាសមិនទទួលខុសត្រូវរាល់សកម្មភាព ដែលបុគ្គលិករូបនេះបានធ្វើនោះឡើយ ហើយក៏សូមអំពាវនាវដល់សាធារណជនប្រយ័ត្នចាញ់បោកបុគ្គលរូបនេះ។ ក្រុមហ៊ុន ក៏បានប្រកាសឲ្យអតីតបុគ្គលិករូបនេះចូលខ្លួនដោះស្រាយបញ្ហា។
ខាងក្រោមជាសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនដូនពេញ (ខេមបូឌា)៖