(ភ្នំពេញ)៖ បន្ទាប់ពីការបង្ហាញវត្ដមានរបស់កំពូលតារាចម្រៀង លោកព្រាបសុវត្ថិ នៅថ្ងៃបើកសម្ពោធហាង RAQIA REPUBLIC នាថ្ងៃ១៤ ខែមករារួចមក បានធ្វើកម្មវិធី​កាន់តែអស្ចារ្យ  និងសប្បាយរីករាយកាន់តែខ្លាំងជាមួយការប្រគុំតន្ដ្រីដ៏ពិសេស ហើយនៅថ្ងៃទី២០ ខែមករានេះ លោកនឹងបង្ហាញវត្ដមានជាថ្មី និងនាំមកនូវរស់​ជីវិតកាន់តែសប្បាយទ្វេដងថែមទៀម។

RAQIA REPUBLIC ជាហាងដែលសំបូរបែប ដោយមានលក្ខណៈពិសេស យ៉ាងទំនើបទាន់សម័យ មានវត្ដមាននៅកម្ពុជាហើយ ដោយពេលព្រឹក​មានលក់អាហារបែបអឺរ៉ុប និងកាហ្វេ រសជាតិឈ្ងុយឆ្ងាញ់ ពីអ៉ិតាលីសុទ្ធ១០០% ជាមួយនិង ​Fresh Crepe រសជាតិឈ្ងុយឆ្ងាញ់ពីជប៉ុន ដែលមានតែមួយកត់នៅកម្ពុជា ហើយពេលយប់មានអាហារ ស្រាក្រហម និងភេ្ជសជៈគ្រប់មុខ ជាមួយនឹង​ក្លឹបកំសាន្ដ ដែលមានតារា និង DJ ល្បីៗទាំងជាតិ និងអន្ដរជាតិផងដែរ ។

ក្នុងឱកាសនោះ កាន់តែពិសេស សម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈទាំងអស់ រួមទាំងយុវវ័យផងដែរ សូមមកពិសា Caffe ដែលមានរសជាតិដើម ស្ដង់ដារអន្ដរជាតិ ពីអ៉ីតាលី និង ​Fresh Crepe រសជាតិឈ្ងុយឆ្ងាញ់ពីជប៉ុន ដែលមានតែមួយគត់នៅកម្ពុជា មួយកែវ នឹងថែមជូនមួយកែវ ដោយ​ឥតគិតថ្លៃ អាចពិសាបណ្ដើរ ពិភាក្សាការងារ ឬការសិក្សាបណ្ដើរ ជាមួយនឹងទីតាំងដែលរចនាយ៉ាងទាក់ទាញ ទីធ្លាធំទូលាយ និងអាចវេចខ្ចប់ក៏បាន ជាមួយ​និងកំប៉ុងដ៏ស្រស់ស្អាត ពីហាង RAQIA REPUBLIC ហើយនៅរៀងរាល់ល្ងាច ក៏មានតន្ដ្រីហ្វីលីពីន កំដរយ៉ាងពិរោះរណ្ដំផងដែរ។

សូមចូលរួមគាំទ្រ និងពិសារអាហារ យ៉ាងសប្បាយរីករាយ ជាមួយនឹងការប្រគំតន្ដ្រីពិសេសៗ នៅហាង RAQIA REPUBLIC ដែលមានទីតាំងស្ថិតនៅ សង្កាត់​ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតសូមទំនាក់ទំនង ទៅកាន់ប្រព័ន្ធទូរស័ព្ទលេខ៖ ០៧០ ៤០៨ ៧១៩ និង​ចូលទៅកាន់ Facebook ៖​ Raqia Loungebar និងសូមចូលចុចទៅ (https://www.facebook.com/raqia.loungebar?fref=ts) ​​ដើម្បីទស្សនាកម្មវិធីរបស់ RAQIA REPUBLIC នៅពេលយប់៕