(តាកែវ)៖ ក្បួនកង់ស្រាបៀរកម្ពុជា បានដង្ហែជាជួរនៅលើដងវិថីនានា ក្នុងទីរួមខេត្តតាកែវ ដើម្បីផ្សព្វផ្សាយព្រឹត្តិកាណ៍ សមរភូមិកីឡា Foosball លើវាលស្មៅ និងការប្រគំតន្ត្រី Foosball ក្នុងខេត្ត។

ការដង្ហែក្បួនកង់នេះ ធ្វើឲ្យប្រជាពលរដ្ឋខេត្តតាកែវ ចាប់អារម្មណ៍យ៉ាងខ្លាំងពីសមរភូមិកីឡា Foosball ដែលត្រូវបានរៀបចំឡើង នៅក្នុងបរិវេណ ក្រុមប្រឹក្សាខេត្តតាកែវ។ សម្រាប់ក្រុមលេខ១ និងលេខ២ តាមតំបន់ នឹងឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ដើម្បីក្លាយជាម្ចាស់ជើងឯង Foosball រដូវកាលទី១ និងឈ្នះទឹកប្រាក់១ម៉ឺនដុល្លារ។

បន្ទាប់ពីការប្រកួត Foosball ក្នុងខេត្តតាកែវ ស្រាបៀរកម្ពុជា បានរៀបចំការប្រគំតន្រ្តី Foosball ស្រាបៀរកម្ពុជាដ៏ធំប្រចាំឆ្នាំ២០១៧ ដែលចូលរួមដោយ កំពូលតារាចម្រៀងល្បីៗប្រចាំកម្ពុជាដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ កញ្ញា ទេព បូព្រឹក្ស លោក វង្ស ដារ៉ារតនា កញ្ញា រ៉េត ស៊ូហ្សាណា និងតារាចម្រៀងជាច្រើនរូបទៀត។

ការប្រគំតន្ត្រីនេះក៏មានការផ្សាយផ្ទាល់ ពិសេសតាមកញ្ចក់ទូរទស្សន៍ រស្មីហង្សមាសផងដែរ។

គួរបញ្ជាក់ថា សមរភូមិកីឡា Foosball លើវាលស្មៅ ជាកីឡាប្រភេទថ្មីដំបូងគេ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលស្រាបៀរកម្ពុជា បានរៀបចំឡើង ហើយការប្រកួតកីឡានេះ ចែកចេញជាពីរដំណាក់កាល គឺការប្រកួតជម្រុះតាមតំបន់ និងការប្រកួតផ្តាច់ព្រ័ត្រ ដោយក្រុមលេខ១ និងលេខ២ តាមតំបន់ នឹងឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ដើម្បីក្លាយជាម្ចាស់ជើងឯង Foosball រដូវកាលទី១ និងឈ្នះទឹកប្រាក់១ម៉ឺនដុល្លារ៕