(ព្រះវិហារ)៖ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានដាក់ឲ្យប្រើប្រាស់ហើយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ។ ពិធីដាក់ឲ្យប្រើប្រាស់អគារទីស្នាក់ការនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគណៈពង្រឹងការងារខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ស្រី ឌឹក ព្រមទាំងក្រុមការងារបក្សជាច្រើនរូបផ្សេងទៀត។
ក្នុងឱកាសនោះលោក មាស សុភា បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចសម្តេចអនុប្រធានគណបក្ស និងសម្តេចប្រធានកិត្តិយសគណបក្ស ចំពោះប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។
លោក មាសសុភា បានថ្លែងក្នុងឱកាសនោះថា រយៈពេលជាង ៣០ឆ្នាំមកនេះកម្ពុជាមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ពោលគឺបានចាប់ផ្តើមកសាងតាំងពីបាតដៃទទេ បន្សល់ដោយរបបប៉ុលពត។ លោកថា កត្តាទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ជាប្រមុខ។
ឈ្លាតក្នុងឱកាសនោះលោក មាស សុភា ក៏បានប្រគល់ប័ណ្ណកម្មសិទ្ទម្ចាស់ចលនទ្រព្យបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋចំនួន ១៥៧គ្រួសារ ស្មើនិងផ្ទៃដី ២៩៤ហិកតា ស្មើនិង១២៩
ក្បាលដី ដែលមានផលប៉ះពាល់ជាមួយដី របស់កងពលតូចលេខ៨។ លោក មាស សុភា ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋខិតខំបង្កបង្កើនផល ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ឲ្យកាន់តែប្រសើរឡើង៕