Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមគោរពច្បាប់ចរាចរណ៍ បើកបរមិនលើសល្បឿនកំណត់ជាដាច់ខាត ! ស្លាប់៧នាក់ និងរបួស១៤នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃម្សិលមិញ

16-01-2017 07:12

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៩លើក) បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាលចំនួន៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១២គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង, រថយន្ដធុនធំ៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៩លើក, មិនប្រកាន់ស្ដាំ១លើក, មិនគោរពសិទ្ធិ១លើក, ប្រជែង១លើក។

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់១៥ ខែមករា កើតឡើងចំនួន១៧៨លើក ស្លាប់៨៧នាក់ របួសធ្ងន់១៧៤នាក់ និងរបួសស្រាល៩២នាក់៕