(ស្ទឹងត្រែង)៖ ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ និងដំឡើងឋានន្ដរស័ក្ដិ ព្រមទាំងសំណេះសំណាលជាមួយយោធិន ដែលចូលបម្រើការងារនៅឆ្នាំ១៩៧៩ចុះ។
ពិធីបំពាក់ និងដំឡើងឋានន្ដរស័ក្ដិ ជូនយោធិននេះ ត្រូវបានធ្វើឡើងនៅបញ្ជាការយោធាភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង និងការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា ការបំពាក់ និងដំឡើងឋានន្ដរស័ក្ដិ ជូនយោធិនដែលចូលមប្រើការងារក្រោយឆ្នាំ១៩៧៩នេះ គឺអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្កើតសន្ដិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ឲ្យមានរហូតមកដល់សព្វថ្ងៃនេះ៕