(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារ រៀបចំសន្និបាតបូកសរុបលទ្ធផលអនុវត្តកម្មវិធីនយោបាយអាណត្តិទី៣ (២០១២-២០១៧) និងកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍអាណត្តិទី៤ (២០១៧-២០២២)។ ក្នុងនោះក៏មានសមាជិក សមាជិការ ចូលរួមសរុប៣៨៩នាក់។
ក្រៅពីប្រជុំបូកសរុបលទ្ធផលការងារ និងកំណត់ទិសដៅបន្ដ កិច្ចប្រជុំក៏បានបោះឆ្នោតស្ទាបស្ទង់ ជ្រើសរើសបេក្ខជនដែលត្រូវឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៤ផងដែរ។ ជាមួយគ្នានោះ លោក ចាន់ វ៉ាន់ធឿន ក៏បានឧបត្ថម្ភដល់សមាជិក សមាជិកដែលចូលរួមនូវ អាហារសំរ៉ន់ និងថវិកាជាការលើកទឹកចិត្តបន្ដិចបន្ទួចផងដែរ៕